ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស
២០២៥ មានភ្ញៀវទេសចរ ជាតិ និង
អន្តរជាតិ ព្រមទាំង បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ
និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្ត ក្នុងខេត្តស្ទឹងត្រែង មានចំនួន ២៦១,៧៤៥ នាក់
ក្នុងនោះទេសចរបរទេសចំនួន ១០៦ នាក់។
ក្នុងនោះបើតាមការឲ្យដឹងពី លោក អ៊ន់ ប៉ោសឿន
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា.សម្រាប់ខេត្តស្ទឹងត្រែង
ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
២០២៥នេះ
បើប្រៀបធៀបកាលពី ២០២៤ កំណើនមានការកើនឡើងចំនួន ១៥២,១៥៣ នាក់ ស្មើនិង១៣៩% ។
ដោយក្នុងនោះ រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ
និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្ទឹងត្រែង បានចូលរួមការពារ
និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរផងដែរ។
គួររំលឹកប្រសាសន៍ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង
ក្នុង ឱកាសប្រារព្ធពិធី ស្ទឹងត្រែង សង្រ្កាន្ត នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា .
រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពស្វាហាប់ រឹងមាំ និងខ្លាំងក្លា
ពីមួយឆ្នាំទៅមួយឆ្នាំ ,ពីមួយអាណត្ដិទៅមួយអាណត្ដិ
,ពីមួយជំនាន់ទៅមួយជំនាន់
កាន់តែឧត្តុង្គឧត្តមនិងរុងរឿង សំបូរសប្បាយ។
ឯកឧត្តមបានបន្តថា. ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង
មានកិត្តិយសសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករក្នុងព្រឹត្តិការណ៍
ស្ទឹងត្រែង សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។
ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណ
និងថ្លែងនូវការកោតសរសើរជូនចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង ជាពិសេសក្រុមការងារយុវជន
នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ
សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ
បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ
និងធ្វើឱ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ
តាំងពីដើមរហូតដល់ចុងបញ្ចប់ ។
នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានសម្របសម្រួលទទួលប្រតិភូអគ្គនាយកដ្ឋានគោលនយោបាយ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីចុះសង្កេត ពិនិត្យតាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យនៅថ្នាក់មូលដ្ឋាន។
ស្ទឹងត្រែង៖ នៅថ្ងៃចាប់ផ្តើមកម្មវិធីស្ទឹងត្រែសង្ក្រាន្ត
ភ្ញៀវទេសចរបានមកលេងកម្សាន្តក្នុងខេត្តនេះ មានចំនួនច្រើនគួរឲ្យកត់សម្គាល់
ដោយក្នុងនោះនៅតាមគោលនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគមន៍ទេសចរជាតិ
និងអន្តរជាតិជិត ១ម៉ឺននាក់ សម្រាប់ថ្ងៃទី
១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បានប្រាប់ឱ្យដឹងថា
សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ គឺជាថ្ងៃទី១
នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថានភាពទូទៅមានភាពល្អប្រសើរ
គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែកកាលពីយប់មិញនេះ បើទោះបីជាកម្មវិធី
ស្ទឹងត្រែងសង្ក្រាន្ត មិនទាន់បានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ
បានចេញមកដើរលេងកម្សាន្តច្រើននៅក្នុងក្រុងស្ទឹងត្រែង ចាប់តាំងពីរសៀលរហូតដល់យប់ជ្រៅ
ពិសេសទីតាំងមុខសាលាខេត្ត នៅរង្វង់មូលកងចក្រ នៅតាមសួនច្បារ និងតាមដងទន្លេ
ដោយឡែកនៅតាមតំបន់រមណីយដ្ឋាននានាៗក្នុងខេត្ត មានភ្ញៀវទេសចរដើរលេងកម្សាន្តផងដែរ។
លោក ម៉ែន គុង សង្ឃឹមថា នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ ខេត្តស្ទឹងត្រែង
នឹងមានភ្ញៀវទេសចរជាតិ
និងអន្តរជាតិជាច្រើនបានចូលរួមលេងកម្សាន្តសប្បាយក្នុងកម្មវិធីផ្សេងៗក្នុងខេត្ត
និងនៅតាមតំបន់គោលដៅទេសចរណ៍ផ្សេងៗក្នុងខេត្ត។
លោកបន្តថា
ភ្ញៀវទេសចរដែលមានស្រុកកំណើតនៅតាមបណ្តាស្រុកនានាក្នុងខេត្តស្ទឹងត្រែង
ក្រោមការដឹកនាំរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានរៀបចំកែលម្អ
និងអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ ពិសេសការរៀបចំសង្ក្រាន្តឆ្នាំថ្មី
មានភាពល្អប្រសើរ ទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការសម្អាតបរិស្ថានអនាម័យ
និងតុបតែងលម្អភ្លើងពណ៌នៅតាមទីសាធារណៈសំខាន់ៗ
ពិសេសសមទ្ធិផលថ្មីៗជាច្រើននៅក្នុងក្រុងស្ទឹងត្រែង គឺស្អាតហើយទាក់ទាញ។
នំអន្សមជ្រូកខេត្តស្ទឹងត្រែង ត្រូវបានដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន (https://www.information.gov.kh/articles/111711) បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ នៅខេត្តស្ទឹងត្រែង ត្រូវបានអគ្គលេខាធិការដ្ឋានភូមិមួយផលិត ផលមួយ ចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ដើម្បីលើកគុណតម្លៃផលិតផល និងបានរក្សានូវ មរតកដូនតាផង។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅសាលា ខេត្តស្ទឹងត្រែងនាថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ លោក ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយ មានប្រសាសន៍ថា៖ ភូមិមួយមានផលិតផលមួយ ជាកតាលីករសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើក កម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរឡើង។
ឯកឧត្តមបន្តថា៖កត្តាសំខាន់ចំពោះកិច្ចការងារនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសាកល ជំរុញឱ្យមានការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់រស់រវើក និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សបន្ថែម ។
ឯកឧត្តមលើកឡើងថា ៖ ថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថា យើងនឹងមានការធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយ ទៅលើការងារជំរុញចលនា ភូមិមួយផលិតផលមួយ នៅខេត្តស្ទឹងត្រែងរបស់យើងនេះ ដោយមន្ត្រីពាក់ព័ន្ធទាំង អស់អត់ត្រូវការឱ្យអស់លោកលោក ស្រីបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់ធ្វើការទេ ក៏ប៉ុន្តែសុំបង្កើនការទទួលខុសត្រូវ និងផ្តល់សេវារបស់ខ្លួន ទៅដល់ប្រជាពលរដ្ឋ តាមជំនាញវិស័យរបស់ខ្លួនឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។
លោកស្រី ង៉ែត សុភា អ្នកប្រកប របរវេចនំអន្សមជ្រូកឆ្ងាញ់ នៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែងបានអះអាងថា៖ មុខរបរនេះលោកស្រីបង្កើតឡើងរយៈ ពេលជិត៦ឆ្នាំមកហើយ បច្ចុប្បន្នមានអតិថិជនបញ្ជា ទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា។ លោកស្រីបន្តថា៖ពេលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ភូមិមួយផលិតផលមួយនេះហើយ ក្នុងនាមម្ចាស់ផលិត អ្នកស្រីនឹងបង្កើនភាពច្នៃប្រឌិតផលិតផល នេះ ឱ្យកាន់តែមានគុណភាព និងបរិមាណសម្រាប់បំពេញសេចក្តីត្រូវការជូនអតិថិជន ។
សូមបញ្ជាក់ថា៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ បានធ្វើការចុះបញ្ជីផលិត ផលជាផ្លូវការទាំងសហគ្រាសផលិត កសិពាណិជ្ជកម្ម និងផលិត ករបានចំនួន៤៤៧មុខ រួចមកហើយសម្រាប់២៥ខេត្តក្រុងទូទាំងប្រទេស ដើម្បីលើកគុណតម្លៃផលិតផលរបស់ខ្មែរយើង៕ ប្រភព៖ ក្រសួងព័ត៌មាន (https://www.information.gov.kh/articles/111711)
ថ្ងៃទី១១ និង១២ ខែឧសភា ឆ្នាំ២០២៣ នេះមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត ១រូបបានចូលរួមដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅក្នុងខេត្តកោះកុង
និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ
ដើម្បីស្វែងយល់សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។
ស្ទឹងត្រែង:ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថាភ្ញៀវទេសចរជាតិ
និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងខេត្តស្ទឹងត្រែងក្នុងឪកាសចូលឆ្នាំចិនរយះពេល
៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់២៤ខែមករា
ឆ្នាំ២០២៣ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរសរុបចំនួន៥.២០១នាក់ ក្នុងនោះរួមមានភ្ញៀវជាតិចំនួន៥.១៧៨នាក់
និងភ្ញៀវអន្តរជាតិចំនួន២៣នាក់។
១-ភ្ញៀវទេសចរតាមរមណីយដ្ឋាន
-ភ្ញៀវទេសចរជាតិ៤.៤២៧នាក់
-ភ្ញៀវទេសចរអន្តរជាតិចំនួន
ពុំមាន
២-ភ្ញៀវទេសចរស្នាក់នៅ
-ភ្ញៀវទេសចរជាតិ៧៥១នាក់
-ភ្ញៀវទេសចរអន្តរជាតិចំនួន២៣នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងទៀតថាក្រោយពីស្ថានភាពកូវីដបានស្ងប់ស្ងាត់។ប្រមុខរាជរដ្ឋាភិបាលបើកប្រទេសឲ្យមានភ្ញៀវទេសចរចេញចូលផងនោះជាមួយនឹងការអភិវឌ្ឍន៍ផ្លូវស្ពានភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់ផ្ដើមមានកំណើនឡើងវិញជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនដែលកន្លងផុតទៅថ្មីនេះ។
រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។